បញ្ហាបីត្រូវបានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ លើកយកមកប្រជុំរកដំណោះស្រាយជាមួយសម្តេចតេជោ ហ៊ុន សែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដឹកនាំប្រតិភូក្រុមការងារភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា ក្នុងជំនួបនោះ លោកស្រី ផូលីន ថាមេស៊ីស បានគោរពជំរាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិ សូមសំដែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដង ហើយនេះជាលើកទី៥ហើយ ដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយនឹងរាជរដ្ឋាភិបាល។ នៅក្នុងកិច្ចប្រជុំនេះ អង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុច៣៖ ទី១៖ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម, ទី២៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព និងទី៣៖ បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ … Continue reading បញ្ហាបីត្រូវបានអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ លើកយកមកប្រជុំរកដំណោះស្រាយជាមួយសម្តេចតេជោ ហ៊ុន សែន